Thursday, March 20, 2014

ចង់​​​ដឹងនរណា Unfriends អ្នក​នៅ​ក្នុង​ Facebook ?

Facebook គឺ​ជា​បណ្ដាញ​សង្គម​ដ៏​ធំ​ដែល​​មាន​​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​​នៅ​ជុំវិញ​ពិភព​លោក ។ យ៉ាង​ណា​មិញ​ជា​មួយ​នឹង​​ការ​រចនា​ផ្ទាំង​ប្រើ​ប្រាស់​​ បណ្ដាញ​សង្គម​មួយ​នេះ មិន​មាន​មុខ​ងារ​ដើម្បី​ឲ្យ​អ្នក​ប្រើ​អាច​​មើល​ដឹង​ថា នរណា​ម្នាក់​បាន Unfriend គេ​នោះ​ទេ ​គឺ​មាន​តែ​បង្ហាញ​ពី​ឈ្មោះ​​​មិត្ត, Follower(អ្នក​ចង់ដឹង​ពី​យើង​) និង Following(អ្នក​ដែល​យើង​ចង់​ដឹង​​​) ប៉ុណ្ណោះ ។

fbplus.co_610x381

ដោយ​​ឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ ​យើង​ទើប​ទទួល​បាន​នូវ​កម្មវិធី​មួយ​​មាន​ឈ្មោះ​ថា Unfriend Notify ដែល​ជា​កម្មវិធី​​​បន្ថែម​​របស់​ Firefox និង​ Chrome​ ​ហើយ​​កម្មវិធី​នេះ​​គឺ​ ប្រើ​ដើម្បី​ជួយ​​​ដល់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម Facebook ទាំង​អស់​​អាច​មើល​ដឹង​ពី​នរណា​ម្នាក់​ដែល​បាន Unfriend អ្នក ។ ចំពោះ​ផ្ទាំង​កម្មវិធី​គឺ ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​​បណ្ដាញ​សង្គម​ Facebook ទាំង​ស្រុង​ក្នុង​មុខ​ងារ Friends ដែល​ផ្ដល់​ភាព​​ងាយ​ស្រួល​ក្នុង​ការ​រាប់​ចំនួន ជា​ពិសេស​​កម្មវិធី​ក៏​មាន​ការ​ជូន​ដំណឹង​ភ្លាមៗ​ក្នុង​ករណី​មាន​​នរណា​ម្នាក់ Unfriend ។​​ យ៉ាង​ណា​មិញ​ ​អ្នក​ពុំ​អាច​ដឹង​ពី​នរណា​ម្នាក់​ដែល​បាន​ Unfriend អ្នក មុន​ពេល​ដំឡើង​នូវ​កម្មវិធី​នេះ​ទេ ។
ដំឡើង Unfriend Notify សម្រាប់ Firefox , សម្រាប់ Chrome ឬ​ចូល​ទៅ​កាន់​​គេហទំព័ររបស់​កម្មវិធី ។
ក្រោយ​ពី​បាន​សាកល្បង​​យើង​សង្កេត​ឃើញ​ថា ហាក់​មិន​មាន​ការ​ជូន​ដំណឹង​ពី​ការ Unfriend នៅ​ក្នុង​ពេល​ភ្លាមៗ​ដូច​ជា​ការ​​បក​ស្រាយ​ខាង​លើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ គឺ​​មាន​ការ​ជូន​ដំណឹង​ភ្លាមៗ​ស្រប​ពេល​ដែល​មាន​ការ Unfriend ពី​នរណា​ម្នាក់ ប៉ុន្តែ​ក្នុង​ករណី​​ ​គណនី​របស់​គេ ត្រូវ​បាន​លុប​ចេញ​ទាំង​ស្រុង​ពី​ Facebook ។ ទោះ​បី​ជា​យ៉ាង​ណា​ យើង​សូម​ឲ្យ​ប្រិយ​មិត្ត​សាក​ល្បង​ប្រើ​ទាំង​អស់​គ្នា​​ដើម្បី​ស្វែង​​យល់​កាន់​តែ​ច្បាស់​ពី​កម្មវិធី​បន្ថែម Unfriend Notify ៕ ប្រភពពី: ពពក

No comments:

Post a Comment